(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលមាន នាយកឧត្តមសេនីយ៍ សុខ ផល ជាអគ្គនាយកដ្ឋាន នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញរបាយការណ៍ប្រចាំសប្ដាហ៍ទី៣ នៃខែមិថុនា ក្នុងការប្រតិបត្តិការឃាត់ខ្លូន និងបណ្ដេញជនបរទេស ដែលបានចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ការឃាត់ខ្លួនជនបរទេសសរុបមាន៦៦នាក់ ក្នុងនោះស្រី៨នាក់ និង៨សញ្ជាតិផ្សេងគ្នា មានដូចជា វៀតណាម២៨នាក់ ចិនដីគោក១៤នាក់ ចិនតៃវ៉ាន់ ១៣នាក់ ឥណ្ឌា៨នាក់ នីហ្សេរីយ៉ា១នាក់ ប៉ូឡូញ១នាក់ មិចហ្សិកកូ១នាក់ ផងដែរ។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ពីការបណ្ដេញចេញនូវជនជាតិបរទេសពីប្រទេសកម្ពុជាមានសរុប៥៧នាក់ ស្រី១១នាក់ ក្នុងនោះមាន៦សញ្ជាតិ ដូចជាវៀតណាម៥១នាក់ ស្រី១០នាក់ រុស្សី១ម្នាក់ស្រី ឥណ្ឌូនេស៊ី១នាក់ ឥណ្ឌា២នាក់  អង់គ្លេស១នាក់ និងនីហ្សេរីយ៉ា១នាក់៕