(ព្រះសីហនុ)៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនដោយចាប់ជនសង្ស័យសរុប៥នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់រួមមាន៖
*ទី១៖ ឈ្មោះ សរិទ្ធ ឧត្តមមិនា អាយុ១៩ឆ្នាំ
*ទី២៖ ឈ្មោះ រី រ៉ាដូ អាយុ១៩ឆ្នាំ
*ទី៣៖ ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម
*ទី៤៖ ឈ្មោះ VUONG DINH NHAM ANH ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម
*ទី៥៖ ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។

បើតាមរបាយការណ៍ វត្ថុតាងដកហូតរួមមាន៖

*កញ្ឆាក្រៀមចំនួន ៨១ កញ្ចប់
*ថ្នាំញៀនកញ្ចប់ទំពាំងបាយជូពណ៌ខៀវ ៥០ កញ្ចប់
*ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧ កញ្ចប់
*ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥ កញ្ចប់
*ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤ កញ្ចប់
*ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩ កញ្ចប់
*ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៨០៧ គ្រាប់
*ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ៦៤៥ គ្រាប់
*ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកចំនួន ៨៩ គ្រាប់
*ថ្នាំគ្រាប់ពណ៌លឿងចំនួន ០៣ គ្រាប់
*ទូរសព្ទដៃចំនួន ៩ គ្រឿង
*ជញ្ជីងថ្លឹងចំនួន ៨ គ្រឿង
*សម្ភារវិច្ចខ្ចប់មួយចំនួន
*លិខិតឆ្លងដែនចំនួន ១
*កាតមួយចំនួន
*ម៉ូតូចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ​តាមនីតិវិធី៕