(កោះកុង)៖ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូសាលាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ សាយ ភូថង នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នាគេហដ្ឋានរបស់លោកតាផ្ទាល់។
ក្នុងនោះដែរ លោក អភិបាលខេត្តព្រះវិហារ បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកតា សាយ ភូថង ដែលជាមន្ដ្រីជាន់ខ្ពស់របស់គណបក្សប្រជាជន។
សូមបញ្ជាក់ថា លោក សាយ ភូថង សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព នៅម៉ោង ៥៖០៦នាទី ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ៩៦ឆ្នាំ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺអស់មួយរយៈ៕