(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១រូប, ផ្តល់ឋានៈ ជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន២រូប និងផ្តល់ឋានៈជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ចំនួន១រូប ដែលមានឋានៈស្មើអគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

ព្រះរាជក្រឹត្យព្រះមហាក្សត្រ បានបញ្ជាក់ថា៖

*ទី១៖ ដំឡើងឋានៈលោក កែវបេងវឌ្ឍន៍ វិស្ណុ ជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ ផ្តល់ឋានៈលោក ឈុន ហុង ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី៣៖ ផ្តល់ឋានៈលោក ប៊ុន សុខា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី៤៖ ផ្តល់ឋានៈលោក ម៉ែន ពិសិដ្ឋស័ក្តិ ជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕