(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តបង្ហាញវិដេអូកិច្ចសម្ភាសន៍ជាមួយទទក កាលពី២៣ឆ្នាំមុន ពាក់ព័ន្ធនឹងសំណួរចាក់ដោតបញ្ហាផ្ទាល់ខ្លួន។

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា៖ «វីឌីអូ#២: ឆ្លើយសំណួរចាក់ដោតពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួន... សង្ឃឹមថាពេលមេរបស់ខ្ញុំបានមើលហើយ មិនសួរដេញដោលច្រើន ព្រោះខ្ញុំបានឆ្លើយច្បាស់លាស់ហើយតាំងពីជាង២០ឆ្នាំមុន»