(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន-ចិន បានបើកកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ នៅទីក្រុងគុនមិញ ប្រទេសចិន ដោយមានលោក វីវៀន បាឡាគ្រីស្នាន រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ធ្វើជាសហប្រធាន នៃកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានពិភាក្សាយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ទិសដៅអនាគត និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិន ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន ព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
ខាងក្រោម គឺជាខ្លឹមសារ និងលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា៖