(ភ្នំពេញ)៖ ការប្រណាំងដោយប្រើយានជំនិះ បានបង្កើតឡើងតាំងសម័យបុរាណមកម្ល៉េះ ចាប់ផ្ដើមពីការប្រណាំងរទេះ ដែលមានដើម កំណើត នៅប្រទេសក្រិក និងទីក្រុងរ៉ូម ដែលបច្ចុប្បន្នបានវិវត្តន៍មក ដល់ការប្រណាំងរថយន្ត ប្រភេទ Formula ១ និង Grand Prix ជាដើម ការប្រណាំងរថយន្តបែបនេះ នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ មនុស្សជុំវិញពិភពលោក ដែលការវិវត្តន៍នៃបច្ចេកវិទ្យានៃចុង សតវត្សទី១៩ បានបង្កើតរថយន្តដែលប្រើប្រេងឥន្ធនៈ ជាលើកដំបូង។ ក្រោយមកគេក៏បានបង្កើតព្រឹត្តិការណ៍ ប្រណាំងរថយន្តជាលើកទីមួយ នៅក្នុងប្រវត្តិសាស្រ្ត ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៨ខែមេសាឆ្នាំ១៨៨៧ នៅឯទីក្រុងប៉ារីស។
ចាប់តាំងពីពេលនោះមក រថយន្តជំនាន់ក្រោយៗមកទៀត ត្រូវបានផលិតឡើងជាមួយនឹងកម្លាំងសេះខ្ពស់ និងមានអនុភាពខ្លាំងជាងមុន ការប្រណាំងរថយន្តក៏បានក្លាយ ជាចំនូលចិត្ត និងជាចំណាប់អារម្មណ៍ថ្មីមួយ របស់មនុស្សទូទាំងពិភពលោក ពិសេសព្រឹត្តិការណ៍ ប្រណាំងរថយន្ត Le Mans នៅឯប្រទេសបារាំង និង Grand Prix នៅម៉ាកាវ បានទាក់ទាញចំណាប់អារម្មណ៍ មនុស្សរាប់រយរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំ។
នៅឆ្នាំនេះក្រុមហ៊ុន Ford ប្រារព្ធកម្មវិធីកេរដំណែលរបស់ Ford ប្រចាំឆ្នាំ ក្រោមប្រធានបទការប្រណាំងរថយន្ត ខណៈពេលដែលរថយន្ត Ford GT ទាំងបួនម៉ូដែលបានជាប់ឈ្មោះ នៅក្នុងបញ្ជីរបស់ Le Mans ២៤ Hour សម្រាប់ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែមិថុនា។ មនុស្សភាគច្រើនតែងតែគិតថា រវាងការប្រណាំងរថយន្ត និងការបើកបរប្រចាំថ្ងៃ មានលក្ខណៈខុសគ្នាដាច់តែម្ដងក៏ប៉ុន្តែមិនថា បើកបរនៅលើផ្លូវធម្មតា ឬការប្រណាំងរថយន្តនោះទេ កម្រិតនៃភាពប្រុងប្រយ័ត្ន និងតិចនិចក្នុងការបើកបរ គឺមិនមានភាពខុសគ្នា ប៉ុន្មាននោះទេ ហើយខាងក្រោមនេះ គឺជាគន្លឹះទាំងបួនរបស់ Ford ដើម្បីលើកកម្ពស់សុវត្ថិភាព ក្នុងការបើកបរ។
ទី១-ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៖ ជាការពិតណាស់ ការប្រុងប្រយ័ត្នគឺជាកត្តាចំបង សម្រាប់អ្នកបើកបរនៅពេលបើកបរ ជាពិសេសនៅ លើផ្លូវ Highway បើសិនជាអ្នកមានអារម្មណ៍ ងងុយគេងអំឡុងពេលបើកបរ អ្នកអាចពិសារភេសជ្ជៈដូចជាកាហ្វេជាដើមឬអ្នកអាចរក កន្លែងសមគួរ ដើម្បីឈប់សម្រាកមួយសន្ទុះ ចាំបន្តដំនើរទៅមុខទៀត។ ការបង្កើនការយកចិត្តទុកដាក់ នៅពេលដែលបើកបរក្នុងល្បឿន លឿនធ្វើឲ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលជាន់ហ្វ្រាំង ក៏ដូចជានៅពេលបត់រថយន្តផងដែរ។
មិនតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ របស់ Ford ដូចជា រ៉ាដាកំណត់ល្បឿនដែលអាចបន្ថយល្បឿន ដោយស្វ័យប្រវត្តិតាម ល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Forward Collusion Warning) ដែលអាចជួយអ្នកបើកបររក្សា ចម្ងាយរបស់ខ្លួនពីឧបសគ្គ នៅខាងមុខ និងប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំង បន្ទាន់ (Emergency BrakeAssist) ដែលផ្តល់នូវសំពាធខ្ពស់ សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្ត ក្នុងការបង្កើននូវកម្លាំងរបស់ហ្វ្រាំងឲ្យមានប្រសិទ្ធភាព ជាងមុននៅពេលដែលអ្នកបើកបរចាប់ហ្វ្រាំង នៅក្នុងករណីបន្ទាន់ នឹងផ្តល់ឱ្យអ្នកនូវទំនុកចិត្តបន្ថែមទៀត នៅលើផ្លូវ។
ទី២-ត្រូវយល់ដឹងពីឧបសគ្គ ជុំវិញរថយន្តនៅពេលបើកបរ៖ អ្នកបើកបរភាគច្រើនតែងតែមានទម្លាប់ មើលតែរថយន្តដែលនៅខាងមុខ ផ្ទុយទៅវិញអ្នកគួរតែចំនាយ ពេលយ៉ាងហោចណាស់ ២-៣ វិនាទី ដើម្បីប្រមើលមើលឧបសគ្គផ្សេងទៀត ដែលអាចបង្កជាគ្រោះថ្នាក់ នៅខាងមុខ។ ប្រព័ន្ធសុវត្ថិភាព ដែលមានបំពាក់នៅលើរថយន្ត ដូចជាប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ផ្នែកចំហៀង និងខាងក្រោយរថយន្ត (Blind Spot Information System & Cross Traffic Alert) អាចផ្ដល់ដំណឹងឲ្យអ្នកបើក បានដឹងមុនអំពីឧបសគ្គដែលអាចកើតមាននៅ ជុំវិញរថយន្ត។
ទី៣-បើកបរដោយរលូន ៖ការបើកបរដោយរលូនក៏អាស្រ័យ ទៅលើចង្កូតរបស់រថយន្តផងដែរ វាជាជំនួយក្នុងការរក្សាតុល្យភាពពេលកំពុង បើកបរ។ ម្យ៉ាងទៀត រថយន្ត Ford ជាទូទៅប្រើប្រាស់នូវចង្កូត បូមអេឡិចត្រូនិច ដែលមានលក្ខណៈធូរ ផ្ដល់ភាពងាយស្រួលនៅពេលបត់ អាចរក្សាស្ថានភាពរថយន្តបានល្អ នៅពេលកំពុងបើកបរ។
និងទី៤- បើកបរប្រកបដោយផាសុកភាព៖ ការបើកបរនៅក្រោមកំដៅថ្ងៃ អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ប្រព័ន្ធគ្រប់គ្រងអាកាសធាតុ ដែលមានបំពាក់នៅលើរថយន្ត Ford អាចបន្ថយសីតុណ្ហភាព ពី ៧០អង្សា រហូតដល់ ៣០ អង្សាដោយប្រើរយៈពេលតែ ១០នាទី តែប៉ុណ្ណោះ និងធ្វើឲ្យការបើកបរកាន់តែ មានភាពងាយស្រួល៕