(អ៊ីរ៉ាក់)៖ កងទ័ពអាកាសរបស់ប្រទេសអ៊ីរ៉ាក់ បានបើកការវាយប្រហារទៅលើមូលដ្ឋានស្នូលផ្នែករដ្ឋបាល របស់ក្រុម ភេរវករ ISIS ដោយបានបណ្តាលឲ្យមេដឹកនាំកំពូលផុតលេខ ឈ្មោះ Abu Bakr al-Baghdadi រងរបួស ខណៈដែលមន្ត្រីជំនិតរបស់ លោកបីរូបទៀតបាត់បង់ជីវិត នៅពេលអ្នកទាំងនេះកំពុងរៀបចំចេញដំណើរ ទៅជួបមេដឹកនាំកំពូលផុតលេខរបស់ ISIS ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT របស់រុស្ស៊ី នារសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានលម្អិត ស្តីពីស្ថានភាពរងរបួសរបស់មេដឹកនាំកំពូលផុតលេខ ISIS នោះ នៅមិនទាន់មានការបញ្ជាក់នោះ ឡើយ ខណៈដែលព័ត៌មានគឺត្រូវបានមន្ត្រីការបរទេសរុស្ស៊ីជាអ្នកបង្ហើប កាលពីពេលថ្មីៗនេះ ហើយក៏មិនបានបញ្ជាក់ពី តំបន់ដែលកងទ័ពអាកាសបានវាយប្រហារនោះ ថានៅខេត្តណានោះឡើយ៕