រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងតាំងលោក មីលីយ៉ា សុវត្ថិធី ជាប្រធានមន្ទីរទេសចរណ៍ថ្មី នៃខេត្តពោធិ៍សាត់ ខណៈលោក សំ ឃីម ត្រូវចូលនិវត្តន៍
30-11-2022 21:05
(ពោធិ៍សាត់)៖ យោងតាមប្រកាស របស់ក្រសួងទេសចរណ៍ លេខ១២១ ប្រ.ក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រេចតែងតាំងលោក មីលយ៉ា សុវត្ថិធី ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរទេសចរណ៍ថ្មី នៃខេត្តពោធិ៍សាត់ ជំនួសលោក សំ ឃីម ដែលត្រូវដាក់ឱ្យចូលនិវត្តន៍។
នេះបើតាមប្រកាស របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ការសម្រេចតែងតាំងប្រធានមន្ទីរទេសចរណ៍ថ្មីខាងលើ គឺយោងតាមលិខិតលេខ ៣៦១១/២២ លស.ខពស ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា លោក មីលយ៉ា សុវត្ថិធី មុននឹងក្លាយជាប្រធានមន្ទីរទេសចរណ៍ថ្មី នៃខេត្តពោធិ៍សាត់ លោកធ្លាប់ជាអតីតអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់។ រូបលោក គឺពិតជាមានបុគ្គលិកលក្ខណៈសាកសមនឹងកាន់តំណែងខាងលើពិតប្រាកដមែន៕