(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងសំណង់បុរី ដើម្បីឆ្លើយតប និង ស្វែងរកដំណោះស្រាយរួម។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅការិយាល័យសមាគមអ្នកអភិវឌ្ឈន៍លំនៅឋានកម្ពុជា ក្រោមវត្តមាន អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាជិក-សមាជិកាជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើមនៅក្នុងកិច្ចពិភាក្សានេះ លោក ហ៊ុយ វណ្ណា អគ្គលេខាធិការរបស់សមាគម បានជម្រាបជូននូវរបៀបវីរៈនៃកិច្ចពិភាក្សា និងអាននូវរបាយការណ៍លម្អិតជូនអង្គប្រជុំផងដែរ។

បន្ទាប់មកក៏មានការថ្លែងរបស់អ្នកឧកញ៉ា លី ហួរ ទៅកាន់សមាជិក-សមាជិការបស់ខ្លួនថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានទទួលស្គាល់ពីក្រៅប្រទេសជាច្រើន។ ពិសេសថ្មីៗនេះ ក្រុមហ៊ុននៅក្រៅប្រទេសបានមកសិក្សាយកបទពិសោធន៍ពីសមាគមផងដែរ។

សូមជម្រាបថា បន្ទាប់ពីសហគមបានរៀបចំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងាររួចមក ក៏មានការពិសារអាហារសាមគ្គីផងដែរ៕