ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ទេរសិទ្ធិអោយប្រធាន គណបក្សថ្នាក់ក្រុង ស្រុក ខណ្ឌធ្វើជាតំណាង ចុះឈ្មោះសង្កេតការ ការចុះឈ្មោះបោះឆ្នោត
17-06-2016 16:12
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតផ្ទេរសិទ្ធិ អោយប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ថ្នាក់ក្រុង ស្រុក ខណ្ឌធ្វើជាតំណាងរបស់គណបក្ស ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្ស នយោបាយ នៅតាមបណ្ដាលឃុំ សង្កាត់ក្នុងក្របខណ្ឌ នៃក្រុង ស្រុក ខណ្ឌរបស់ខ្លួនសំរាប់ចូលសង្កេតមើល ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត ថ្មីឆ្នាំ២០១៦។
ដោយឡែកនៅថ្ងៃជាមួយគ្នានោះដែរ ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ក៏បានចេញលិខិតជូនដំណឹង ដល់ប្រធានគណៈកម្មាធិការ គណបក្សប្រជាជន រាជធានី ខេត្ត ណែនាំពីការដាក់ពាក្យសុំចុះឈ្មោះ ភ្នាក់ងារសង្កេតការនេះផងដែរ ដែលចាប់ចុះឈ្មោះពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។
ខាងក្រោមនេះជាលិខិតផ្ទេរសិទ្ធិ និងលិខិតណែនាំរបស់ប្រធាន និងខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា៖