(ក្រចេះ)៖ ទីលានជល់មាន់ និងវង់បៀមួយកន្លែង ដែលបានបើកដំណើរការ យ៉ាងសកម្មត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិឈើទាល កូនភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ដួង សុធី អធិការដ្ឋាននគរបាលស្រុកឆ្លូង បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីលានជល់មាន និងវង់បៀមួយកន្លែងនេះ កម្លាំងរបស់ លោកបានដកហូតបានម៉ូតូ១៤គ្រឿង និងសម្ភារមួយចំនួន ចំណែកក្រុមអ្នកញៀនល្បែង រត់គេចខ្លួនបានស្រមោល។
បច្ចប្បន្នម៉ូតូ និងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធី៕