(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនខ្លួនស្រ្តីម្នាក់ ដែលធ្លាប់អះអាងថាខ្លួនជាអ្នកជំនួញជោគជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីចេញចេញមូលទានប័ត្រគ្មានសាច់ប្រាក់ ឬសែកស្អុយ នូវទឹកប្រាក់ប្រមាណ ១២៥,០០០ដុល្លារ ដែលចំនួនទឹកប្រាក់នេះ ជនសង្ស័យបានចេញសែកចំនួន ២លើក។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ វន មករា ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ០១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ស្របតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕