(ភ្នំពេញ)៖ សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំគណប្រតិភូ ចូលរួមគោរពវិញ្ញណក្ខន្ធ លោកព្រឹទ្ធាចារ្យ សាយ ភូថង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា លោក សាយ ភូថង សមាជិកគណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព នៅម៉ោង៥៖០៦នាទី ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ៩៦ឆ្នាំ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺអស់មួយរយៈ៕