(បន្ទាយមានជ័យ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏របស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះសួសុខទុក និងនាំយកអំណោយរបស់សប្បុរសជននៅប្រទេសញូហ្សែលេន ចែកជូនដល់សិស្សសាលាបឋមសិក្សាភូមិព្រៃចង្ហា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក ខាន់ ខុន បានកោតសសើរចំពោះលោកនាយកសាលា និងលោកគ្រូអ្នកគ្រូ និងសប្បុរសជនក្រៅ និងក្នុងប្រទេសដែលរយៈកន្លងមកបាននាំគ្នាចាប់ដៃគ្នាបានកសាង និងស្ថាបនាសាលាបឋមសិក្សាមួយនេះឱ្យមានការរីកចម្រើន និងការអភិវឌ្ឍហើយលោក និងខិតខំយកចិត្តទុកដាក់បន្ថែមទៀតគៀងគរអាជីវករ និងសប្បុរសជននានាក្នុង និងក្រៅប្រទេសដើម្បីកសាង និងអភិវឌ្ឍន៍ដើម្បីឱ្យមានការរីចម្រើនបន្ថែមទៀត។

លោកសូមផ្តាំផ្ញើរដល់សិស្សានុសិស្ស ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ និងស្តាប់ការណែនាំពន្យល់ពីលោកគ្រូ អ្នកគ្រូ ដើម្បីទទួលបាននូវចំណេះដឹងដើម្បីបម្រើការងារក្នុងសង្គម និងគ្រួសាផងដែរ។

ជាចុងក្រោយលោកក៏បាននាំយកសម្ភារៈដែលជាអំណោយសប្បុរសជននៅប្រទេសញូហ្សែលេន យកមកចែកជូនដល់កុមារតូច
ដើម្បីជាការលើកទឹកចិត្តក្នុងការរៀនសូត្រផងដែរ៕