(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក១ករណី, ជួញដូរ១១ករណី និងឃាត់ខ្លួនជនសង្ស័យ៣៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៧៥៧ករណី ឃាត់មនុស្ស១៣៤៦៣នាក់ (ស្រី៨៥៨នាក់)៕