(កំពង់ចាម)៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែរដ៏ធំមួយនេះ នៅទីរួមខេត្តកំពង់ចាម នៅចុងខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានការការប្រគំតន្រ្តី និងចូលរួមសម្តែងពីតារាចម្រៀងល្បីៗ និងក្រុមកំប្លែងពែកមីជូនប្រជាពលរដ្ឋទស្សនាផងដែរ។ ការតាំងពិព័រណ៍នេះ រៀបចំធ្វើចាប់ពីថ្ងៃទី២៣-២៦ ខែឧសភា ឆ្នាំ២០១៦ នៅទីតាំងកំពង់រង់ចាំទីរួមខេត្តកំពង់ចាម។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ពាណិជ្ជករ អាជីវករ ផលិតករ អង្គការ សមាគម និងសាធារណជន ចូលរួមនិងគាំទ្រការតាំងពិព័រណ៍ ផលិតផលខ្មែរនេះ ឱ្យបានកុះករ ដើម្បីរួមចំណែកបំផុសឱ្យពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់ផលិតផលខ្មែរ ជំនួសឱ្យការប្រើប្រាស់ផលិតផល នាំចូលពីបរទេស ក៏ដូចជាជួយពង្រឹងវិស័យរោងចក្រ សហគ្រាស សិប្បកម្ម និងផលិតកម្ម ទាំងឡាយនៅកម្ពុជាឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕