(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើវិនិយោគិន និង ពាណិជ្ជករ ចិន ព្រមទាំងបណ្តាប្រទេសផ្សេងទៀត ឱ្យមកវិនិយោគ បើកអាជីវកម្មនៅកម្ពុជា ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មធ្វើវិនិយោគរួមគ្នាជាមួយ ពាណិជ្ជករ ឬ អ្នកវិយោគនៅកម្ពុជា ។
ការស្នើរបស់ប្រភូជាន់ខ្ពស់កម្ពុជាបែបនេះ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និង បណ្តា ប្រទេសដទៃទៀត ដែលបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនាំចេញ-នាំចូលគុនមិញចិន លើកទី២៤ និងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ី ខាង ត្បូងលើកទី៤ ឲ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនថែមទៀត។
សំណើរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើង នៅក្នុងពិព័រណ៍ពា ណិជ្ជកម្មនាំចេញ-នាំចូលគុនមិញចិនលើកទី២៤ និងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងគុនមីញ ខេត្តយូណាន់ ប្រទេសចិន។
ពិព័រណ៍ពាណិជ្ជកម្មនេះ មានប្រទេសចូលរួមចំនួន ៨៩ប្រទេស ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អឺរ៉ុប អាមេរិក និង តំបន់ផ្សេង ៗទៀត ហើយមានស្តង់ពាណិជ្ជកម្មសរុបទាំងអស់ចំនួន ៨០០០ស្តង់ ក្នុងនោះប្រទេសកម្ពុជា បានសាង់សង់ពន្លាជាតិមួយ មានពាណិជ្ជករ ចូលរួមចំនួនតាំងបង្ហាញផលិតផលចំនួន ៤០ស្តង់ និងមានសិល្បករ-សិល្បការិនីកម្ពុជា ទៅសម្តែងសិល្បៈ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ និង របាំបុរាណខ្មែរជូនភ្ញៀវទស្សនាជារៀងរាល់ថ្ងៃ។
ក្នុងអំឡុងពិព័រណ៍ពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំគណៈប្រតិភូកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មជាច្រើន ដោយនៅថ្ងៃទី១២ ខែមិថុ នា ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការ និង បានផ្តល់កិតិ្តយសកាត់ខ្សែ បូរសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាស្តង់ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃដដែលផងដែរ។
ដោយឡែកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ លោក ឈួន ដារ៉ា ក៏បានចូលរួមថ្លែងសុន្ទរកថា នៅក្នុងវេទិកាសហប្រតិបត្តិការសមត្ថភាព ផលិតកម្មអន្តរជាតិ និងដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជាចូលរួម ក្នុងសកម្មភាពពាណិជ្ជកម្មមួយចំនួនទៀត។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំងលោក ឈួន ដា រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូអមដំណើរជាច្រើនរូបទៀត៕៕៕