(សៀមរាប)៖ ដើម្បីផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត ដល់អតិថិជន ធនាគា ANZ Royal បានប្រកាសថា បណ្តាលម៉ាស៊ីន ATM របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមទទួលយកនូវកាតឥណពន្ធ និងឥណទាន UnionPay EMV ហើយការទទួលសេវានេះ នឹងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ សេវាកាត UnionPay នៅក្នុងតំបន់។
បណ្ដាញម៉ាស៊ីន ATM របស់ធនាគារ ANZ Royal ទាំងអស់ត្រូវបានដំឡើងឲ្យកាន់តែមានភាពប្រសើរ ដោយបង្កើនការគ្របដណ្ដប់ សេវាតាត UnionPay ជាមួយម៉ាស៊ីន ATM ជាង១០០គ្រឿងនៅទូទាំប្រទេស។
លោកស្រី leonie Lethbridge អគ្គនាយកប្រតិបត្តិធនាគារ ANZ Royal បានថ្លែងថា កាលពីឆ្នាំមុនចំនួនភ្ញៀវទេសចរអន្ដរជាតិ មកពីប្រទេសចិន បានកើនឡើងដល់ទៅ២៤% ដែលស្មើនឹង១៤.៥% នៃភ្ញៀវទេសចរអន្ដរជាតិ សរុបមកកាន់ប្រទេសកម្ពុជា។ UnionPay ជាវិធីទូទាត់ប្រាក់ដែលពេញនិយមបំផុត សម្រាប់ប្រជាជនចិន ដែលបានធ្វើដំណើរ ទៅក្រៅប្រទេស ដោយមានកាតចំនួន ៥.៤ពាន់លានកាត ដែលត្រូវបានប្រើប្រាស់ ក្នុងប្រទេសជាង១៥០។ បច្ចុប្បន្ននេះ UnionPay ក៏ជាបណ្ដាញកាតតែមួយគត់ ដែលមានដំណោះស្រាយទូទាត់ សាច់ប្រាក់ជារូបិយប័ណ្ណយ័នរបស់ចិន។
លោកស្រីបណ្ឌិត Lethbridge បានបន្ថែមទៀថា ក្នុងនាមជាធនាគាអន្ដរជាតិ ដែលមានប្រតិបត្តិការ នៅលើទីផ្សារចំនួន៣៤ យើងមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការពង្រឹកបន្ថែម នូវជម្រើសកាតទូទាត់ប្រាក់របស់យើង ដើម្បីសម្រួលការទូទាត់ប្រាក់ របស់អតិថិជនឆ្លង់ប្រទេស។ ទាំងនេះនឹងធ្វើឲ្យកាន់តែមាន ភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជា។ នេះក៏ជាកិច្ចខិតខប្រឹងប្រែង សហការជាដៃគូដ៏អស្ចារ្យហើយ យើងរីករាយណាស់ ដែលសម្រេចបាននូវផ្លែផ្កានៅថ្ងៃនេះ។
ធនាគារ ANZ ទទួលយកសេវាកាត UnionPay នៅតាមប្រទេសចំនួន១៣ នៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង។
លោក Wang Lixin នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន UnionPay International ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China UnionPay បានថ្លែងថា កិច្ចសហការជាដៃគូជាមួយធនាគារ ANZ Royal នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់ UnionPay ។ ការទទួលយកសេវាកាត UnionPay នៅម៉ាស៊ីន ATM របស់ធនាគារ ANZ Royal នឹងនាំមកនូវភាពងាយស្រួលកាន់តែច្រើន សម្រាប់អតិថិជន UnionPay និងជាគ្រឹះដ៏មាំក្នុងការចូលមកកាន់តំបន់នេះ៕