(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២២៧,៣៧៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៧,១៤៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៨,៥៩៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩២,៥៩៣នាក់
៤៖ អាយុ៥ឆ្នាំ ៤២៦,៨៩២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨២,១៥៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៣៦៥,៨៦២នាក់, ដូសទី៤ចំនួន ៤,៦៦៥,៨០៥នាក់ និងដូសទី៥ចំនួន ១,១៤៣,៦៦១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕