Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា សុផារ៉ា បញ្ជាឲ្យមន្រ្តីជំនាញសហការជាមួយ អាជ្ញាធរចុះពិនិត្យអាគារប៊ូឌីង មើលលទ្ធភាពសាងសង់ឡើងវិញ

17-06-2016 11:34

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជា សុផារ៉ា បានបញ្ជាឲ្យក្រុមមន្រ្តីជំនាញរបស់ខ្លួនសហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពអាគារប៊ូឌីង ដែលមានអាយុកាលរាប់ឆ្នាំ ដើម្បីធ្វើការសិក្សារកលទ្ធភាពគោលបំណងធ្វើការអភិវឌ្ឍន៍ឡើងវិញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ គណៈប្រតិភូប្រទេសជប៉ុន ដឹកនាំដោយ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយតំណាងក្រសួងដែនដី គមនាគមន៍ និងមានការចូលរួមពីលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានចុះពិនិត្យស្ថានភាពសំណង់ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋតាមបន្ទប់នៃអាគារ បូឌីញ «ស» និងស្ថិតនៅភូមិ១និង ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា ការចុះពិនិត្យនេះដើម្បីឲ្យដឹងច្បាស់ថា តើអគារចាស់នេះ អាចបន្តអាយុកាលដល់ពេលណា ជៀងវាងការប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ ហើយពិនិត្យមើលលទ្ធភាពបានកម្រិតណា លើការអភិវឌ្ឍន៍ឡើងវិញ៕