(ភ្នំពេញ)៖ លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនឯកឧត្តម ឌួង អេលីត ប្រធានពិធីការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមរណភាពមហាឧបាសិកា ឌួង គីមលីន ត្រូវជាម្ដាយបង្កើតឯកឧត្តម ឌួង អេលីត។

ខ្ញុំមានសេចក្តីក្តុកក្តួល រន្ធត់ចិត្ត ដោយបានទទួលដំណឹងថា មហាឧបាសិកា ឌួង គីមលីន ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅវេលាម៉ោង ១៣៖៥៩នាទី ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៨២ឆ្នាំដោយជរាពាធ។

មរណភាពមហាឧបាសិកា ឌួង គីមលីន គឺជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក និងជីដូនមួយរូប ដែលប្រកបដោយ ព្រហ្មវិហារធម៌ យ៉ាងជ្រាលជ្រៅចំពោះកូនៗ និងចៅៗ ដោយពេញមួយជន្មាយុមហាឧបាសិកា ឌួង គីមលីន បានប្រឹងប្រែងអស់ កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ ទំនុកបម្រុងកូនៗ ឱ្យទទួលបានការសិក្សារៀនសូត្រខ្ពង់ខ្ពស់ ក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។

ខ្ញុំសូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ឌួង គីមលីន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕