ព្រះមហាក្សត្រ ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ជូនឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន
28-11-2022 10:32
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន។
ព្រះរាជក្រឹត្យផ្តល់គោរមងានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅនេះ ដោយយោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការត្រាស់បង្គាប់ផ្តល់គោរពងាជា «អ្នកឧកញ៉ា» នេះ ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូងយាងទតឃើញថា ឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិ និងបម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕