(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានបោះឆ្នោតជ្រេីសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «សូមអរគុណដល់អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​បានបោះឆ្នោតជ្រេីសតាំងឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា»

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕