Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីកសិកម្មបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការងារកំណែទម្រង់វិស័យកសិកម្មកម្ពុជា ទោះបីមានការរិះគន់មួយចំនួន (Video inside)

27-11-2022 17:44

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការងារកំណែទម្រង់វិស័យកសិកម្ម ទោះបីមានការរិះគន់ខ្លះ មកលើរូបលោកក្តី ក៏មិនអាចបង្អាក់សកម្មភាព ការងាររបស់លោកបានដែរ។

ការលើកឡើងរប ស់លោករដ្ឋមន្ត្រីកសិកម្ម ធ្វើឡើងនាពេលថ្មីៗនេះ ក្នុងឱកាសលោកចុះជួបប្រជាសហគមន៍កសិករ តាមបណ្តាខេត្ត។

លោករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា «មកដល់ពេលនេះ មានអ្នកជេរខ្ញុំ មានអ្នកសប្បាយចិត្ត មានអ្នកលើកទឹកចិត្ត ក៏មានអ្នកជេរ មានអ្នករិះគន់ សួរថាតើប៉ះពាលអ្វីដល់ខ្ញុំទេ ខ្ញុំជម្រាបជូនថាមិនប៉ះពាល់ទេ ខ្ញុំនៅតែធ្វើតាមដំណើរតទៅមុខដដែល តាមពិតសារនេះមិនមែនសម្រាប់អ្នករិះគន់ខ្ញុំទេ សម្រាប់អ្នកដែលស្រឡាញ់ខ្ញុំ អ្នកដែលចូលចិត្តខ្ញុំ គាត់ផ្ញើសារមកច្រើន គាត់ថាប្អូន បងធ្វើតិចៗបានហើយ កុំធ្វើច្រើនពេកខ្លាចគេជេរ គេជេរច្រើនណាស់ ឬមិនអីចឹងទេ គាត់ប្រាប់មកវិញថាប្អូនកុំនិយាយអី ធ្វើសិនទៅ តែនិយាយគេជេរហើយ។ ខ្ញុំជម្រាបជូនទៅវិញថា អត់ទេ ខ្ញុំនៅតែបន្តធ្វើ ខ្ញុំនៅតែបន្តនិយាយ អត់មានថ្ងៃដែលខ្ញុំមិនអាចធ្វើអីបានទេ ព្រោះខ្ញុំជាមនុស្សចូលចិត្តធ្វើការ បើខ្ញុំមិនធ្វើការងារនេះ ក៏ខ្ញុំត្រូវទៅធ្វើការងារអីផ្សេងដែរ។ ខ្ញុំមិនអាចមិននិយាយបានទេ ព្រោះថាការងារដែលធ្វើ គឺជាការងារដែលប្រមូលកម្លាំង សរុបសម្រាប់ធ្វើ បើខ្ញុំមិនពន្យល់ទៅគ្រប់ទីកន្លែង គ្រប់ចង្វាក់ផលិតកម្ម កសិកម្មទាំងមូល តើមានថ្ងៃណា ដែលបងប្អូនបានយល់ហើយចូលរួម ខ្ញុំនៅតែបន្តនិយាយ ទាល់តែខ្ញុំនិយាយទើបបានធ្វើកើត ការដឹកនាំក្នុងវិស័យ គឺអីចឹង»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក ឌិត ទីណា៖