(ភ្នំពេញ)៖ លទ្ធផលថ្ងៃទី៣ នៃការប្រកួតកីឡាបាល់ទះ ពានរង្វាន់ស្រាបៀរលីអូបៀរ លើកទី៥ (Leo Cup National Volleyball 2016) នៃ Division A ដែលបានប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺគូទី១-ក្រសួងមហាផ្ទៃ៣-០ ស្នងការនគរបាលខេត្ត កំពង់ចាម (២៥-១៩,២៥-២០,២៥-១០), គូទី២-សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៣-២ វិសាខា (១៧-២៥,២៥-២១,២០-២៥,២៥-២០,១៧-១៥) និងគូទី៣-កងពលតូចលេខ៣១ការពារកោះឆ្នេរ ០-៣ កងពលធំអន្តរាគមន៍លេខ៣ (០៦-២៥,២១-២៥,២០-២៥)។

សម្រាប់ថ្ងៃការប្រកួតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ មានចំនួន៣គូ គឺទី១-សាលាខេត្ដកំពង់ចាម ប្រកួតជាមួយនឹង បញ្ជាការដ្ឋាន អង្គរក្ស ,គូទី២-ក្រសួងមហាផ្ទៃ ប្រកួតជាមួយនឹង វិសាខា និងគូទី៣-លេខ២ Division B ជាមួយនឹង សាកលវិទ្យាល័យជាស៊ីមកំចាយមារ។

គួរបញ្ជាក់ថា ការប្រកួតយកជើងឯកប្រចាំ Division A មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា មានចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ។

សូមចូលរួមទស្សនា ឲ្យបានច្រើនកុះករទាំងអស់គ្នា  ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា។

ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/