ម្តាយបង្កើតលោក សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន ទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំ
26-11-2022 11:55
(ភ្នំពេញ)៖ ឧបាសិកា ហម សៀករ៉ុង ម្តាយបង្កើតលោក សេង គីមឡាក់ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តប៉ៃលិន បានទទួលមរណភាព នៅម៉ោង៥៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសពឧបាសិកា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានអ្នកស្រី សេង ស៊ីវលាង ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពមហាឧបាសិកា ហម សៀករ៉ុង មេត្តាជ្រាប៕