(ភ្នំពេញ)៖ អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលជាសេដ្ឋី និងជាក្រុមហ៊ុនបើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ បានទទួលមរណភាពហើយ នៅវេលាម៉ោង១២៖៤៥នាទីយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។
នៅពេលនេះ សពរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅខាងក្រោយសណ្ឋាគារអ៉ិនធើខន។
យោងតាមព័ត៌មានពីមន្ទីរពេទ្យបានឲ្យដឹងថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា ត្រូវបានបញ្ជូនពីទីក្រុងបាងកកមកកាន់ក្រុងភ្នំពេញ ដើម្បីព្យាបាលជំងឺបន្តនៅរាជធានីភ្នំពេញ ហើយបានទទួលមរណភាពកាលពីយប់មិញ វេលាម៉ោង១២៖៤៥នាទី៕