អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអភិបាលខេត្តកំពង់ធំ នាំយកទៅប្រគល់ជូនពលរដ្ឋ៦២៩គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក
25-11-2022 21:30
(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៦២៩គ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកប្រាសាទបល្ល័ង្ក។
អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ សុទ្ធតែសម្បទានិក ដែលបានផ្លាស់ប្តូរទីលំនៅថ្មី មករស់នៅលើដីគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ (LASED II) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល។
លោកបានលើកឡើងថា អំណោយទាំងនេះ គឺសម្ដេចតេជោ ហ៊ុន សែន បានផ្តល់ជាស្បៀងមប្រុងមួយចំនួនឲ្យរដ្ឋបាលខេត្ត សម្រាប់ចែកបន្តជូនប្រជាពលរដ្ឋដែលខ្វះខាត នៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ទីន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លានដោយមិនមានអាជ្ញាធរមិនបានដឹងនោះទេ។ សម្ភារៈដែលទទួលបាន រួមមាន អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៉ីអ៉ីវ៕