(ប៉ារីស)៖ ក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ មិនអាចធ្វើអ្វីជម្រើសជាតិប៉ូឡូញបានទេ នៅយប់មិញនេះ ក្នុង Euro 2016 ក្រៅពីស្មើលទ្ធផល ០-០ គ្រាដែលអៀរឡង់ខាងជើង បំបាក់អ៊ុយក្រែន ២-០។
សារព័ត៌មាន Dailymail បានឲ្យដឹងថា អាល្លឺម៉ង់ បានដាក់គំនាប ទៅលើប៉ូឡូញជាខ្លាំង ដើម្បីរក៣ពិន្ទុបន្ថែម ជាមួយនឹងការគ្រប់គ្រងបាល់៦៣ភាគរយ តែប៉ូឡូញមានតែ៣៧ភាគរយប៉ុណ្ណោះ នៅតែមិនអាចបំប៉ោងសំណាញ់ទីបាន នៅពីមុខអ្នកទស្សនាផ្ទាល់ ៧៣៦៤៨នាក់ បានឡើយ។
១ពិន្ទុ ក្នុងលទ្ធផលស្មើ ០-០ នេះដែរ ក៏ធ្វើឲ្យ អាល្លឺម៉ង់ ឈរនៅកំពូលតារាងក្នុងពូល C បណ្តោះអាសន្នដដែល គ្រាដែលអៀរឡង់ខាងជើង ឡើងមកលេខ៣វិញ ក្រោយយកឈ្នះអ៊ុយក្រែន ២-០ ពីការប្រកួតលើកទី២ របស់គេ៕