Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា៖ បង្ក្រាប១២ករណី ឃាត់ខ្លួន៣១នាក់

25-11-2022 17:45

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ដឹកជញ្ជូនរក្សាទុក២ករណី, ជួញដូរ៨ករណី និងឃាត់ខ្លួនជនសង្ស័យ៣១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៦៨៦ករណី ឃាត់មនុស្ស១៣៣០២នាក់ (ស្រី៨៣៨នាក់)៕