(ហាណូយ)៖ យន្តហោះធុនមធ្យម CASA របស់កងទ័ពវៀតណាម ដឹកមនុស្ស ០៨នាក់បានបាត់ដំណឹង ទៅតាំងពីរសៀលថ្ងៃព្រហស្បតិ៍ មកម្ល៉េះនៅតំបន់ដែនទឹកនៃទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះ បានដឹកមនុស្សទាំង ០៨នាក់ ទៅស្វែងរកយន្តហោះចម្បាំង Su-30 របស់វៀតណាម ដែលបានបាត់ដំណឹងតាំងពីថ្ងៃអង្គារមកម្ល៉េះ ប៉ុន្តែនៅពេលនេះយន្តហោះទាំងពីរ បានបាត់ដំណឹង។ បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងថា តើនឹងមានចំណាត់ការអ្វីបន្តទៀត ដើម្បីស្វែងរក យន្តហោះទាំងពីរនោះឡើយ៕