Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេហ្ស៊ីប៖ ប្រអប់ខ្មៅ «Voice Recorder» របស់យន្តហោះអេហ្ស៊ីប ត្រូវបានស្រង់ចេញពីក្នុង សមុទ្រមេឌីទែរ៉ាណេហើយ

16-06-2016 20:32

(អេហ្ស៊ីប)៖ ទីបំផុតអ្វីដែលគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំនោះ បានសម្រេចចេញមកហើយ គឺប្រអប់ខ្មៅ ដែលផ្ទុកប្រដាប់ថតសំឡេង «Voice Recorder» ត្រូវបានក្រុមរុករក ស្រង់ចេញពីក្នុងបាតសមុទ្រ មេឌីទែរ៉ាណេហើយ ដោយវាជាសំណាងល្អណាស់ ដែលមិនទាន់ផុតកាលកំណត់រយៈពេល៣០ថ្ងៃ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Sky News នាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ប្រអប់ខ្មៅខាងលើនេះ នឹងប្រាប់យើងពី ការសន្ទនារវាងពីឡុត ដែលអាចនាំឲ្យគេដឹងពីមូលហេតុ នៃការធ្លាក់យន្តហោះ។ បច្ចុប្បន្ននេះ ប្រអប់ខ្មៅនឹងត្រូវគេបញ្ជូនទៅកាន់ជំនាញ នៅអេហ្ស៊ីបដើម្បី ពិនិត្យ និងស្រង់យកទិន្នន័យ។ គួរបញ្ជាក់ថា ប្រអប់ខ្មៅត្រូវបានរកឃើញ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការរកឃើញតួធំរបស់យន្តហោះ EgyptAir Flight 804 ដែលបានធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ពេលកំពុងធ្វើដំណើរពីទីក្រុងប៉ារីស ទៅប្រទេសអេហ្ស៊ីប៕