(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារបច្ចេកទេស នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមកដល់ច្រកព្រំដែនអន្តរជាតិបាវិត ដើម្បីចូលរួមកម្មវិធីមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X១៦ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕