(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលអំពីការសរសេរព័ត៌មានចំនួន៣លើកកន្លងមក, មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នឹងបន្តបើកវគ្គបណ្តុះបណ្តាលថ្មីមួយទៀត អំពីរបៀបចាប់មុំសរសេរព័ត៌មានក្តៅ និងរបៀបសរសេរ Lead ផ្សេងៗដើម្បីការទាក់ទាញ ជូនដល់សាធារណជន ដែលចង់អភិវឌ្ឍស​មត្ថភាពក្នុងវិស័យនេះ។

វគ្គបណ្តុះបណ្តាលដោយមានការបង់ថ្លៃនេះ មានរយៈពេល៣ខែ ដែលនឹងចាប់ផ្តើមទទួលសិស្សចុះឈ្មោះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ហើយការចូលរៀននឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ពីម៉ោង១០ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ តទៅ។

វគ្គបណ្តុះបណ្តាលខាងលើ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ដែលមានបទពិសោធក្នុងវិស័យព័ត៌មានជាង៣០ឆ្នាំកន្លងមក។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ ក្រៅពីវគ្គសរសេរព័ត៌មាន FTC ពេលនេះក៏កំពុងបើកដំណើរការនូវវគ្គបណ្តុះបណ្តាលអំពីការថតរូបក្នុងវិស័យសារព័ត៌មានផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC តាមរយៈ
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកជំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/raksmeythanfn