(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសវនាការជាមួយ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា។

លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអន្តរសភា អាស៊ានលើកទី៤៣ និងបំពេញទស្សនកិច្ចជាផ្លូវការ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕