(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រគល់ញញួរប្រធានប្តូរវេនអន្តរសភាអាស៊ាន-អាយប៉ា (AIPA) ដល់លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ជាប្រធានអាយប៉ាលើកទី៤៤។

ពិធីបិទមហាសន្និបាតលើកទី៤៣ ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាព និងភាពស្និទ្ធស្នាលបំផុត។ ឥណ្ឌូនេស៊ី ដែលជាសហស្ថាបនិកអាស៊ាន បានក្លាយទៅជាប្រធានអន្តរសភាអាស៊ាន-អាយប៉ា ប្តូរវេនជាថ្មី បន្តពីប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ៕