Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

24-11-2022 10:08

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ ​នៅវិមានព្រឹទ្ធសភា។

លោកស្រី Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាត អាយប៉ាលើកទី៤៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕