Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងប្រុសម្នាក់ ឡើងចាប់សត្វព្រៃលើ​បង្គោលភ្លើង បណ្ដាលឲ្យ​ឆក់ស្លាម​ភ្លាមៗ

16-06-2016 17:30

(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបានឡើងចាប់សត្វព្រៃនៅលើបង្គោលភ្លើង។ ហេតុការណ៍គួរឲ្យអាសូរនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចអូរប្រាប ស្ថិតក្នុងភូមិសង្កែ​ ឃុំសង្កែ​មួយ ​ស្រុកឆែប​ ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសម្នាក់ឈ្មោះ ឡាន់ ផល្លា អាយុ១៣ឆ្នាំ បានឡើងចាប់កូនសត្វព្រៃនៅតាមបង្គោលភ្លើង ខណៈពេលដែលកំពុងឡើងនោះ ស្រាប់តែឆ្លងចរន្ត​អគ្គិសនីឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រូសារសព ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕