រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំដៃគូសន្ទនារវាងអាយប៉ា ជាមួយសភាឥណ្ឌា
23-11-2022 17:50
(ភ្នំពេញ)៖ អគ្គលេខាធិការរដ្ឋសភា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សារវាង លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ជាប្រធានដឹកនាំ ជាមួយលោក Satya Pal Singh ជាសមាជិកសភា ដែលតំណាងប្រធានសភាប្រទេសឥណ្ឌា។
បន្ទាប់ពីទទួលបានការឯកភាពគ្នានៅក្នុងកិច្ចសន្ទនារវាងសមាជិកអាយប៉ា ជាមួយនឹងភាគីឥណ្ឌា នៃមហាសន្និបាតអន្ដរសភាអាស៊ាន នាពេលនោះរួចហើយ អង្គប្រជុំក៏បានសម្រេចបន្ដសហការគ្នាឲ្យកាន់តែស៉ីជម្រៅបន្ថែមទៀត លើកត្តាសុខាមាលភាពសម្រាប់ការរស់នៅប្រកបដោយសុខដុមនីកម្ម នៃប្រជាជននៃភាគីទាំងពីរឥណ្ឌា-អាសា៊ន។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ៖