(ភ្នំពេញ)៖ មន្ត្រីក្រសួងការបរទេសចំនួន១៣រូប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការតែងតាំងជាអគ្គកុងស៊ុល ប្រចាំទីក្រុង នៃបណ្ដាប្រទេសមួយចំនួន និងមួយចំនួនទៀត ត្រូវបានតែងតាំងជាទីប្រឹក្សាអមស្ថានទូតនានា នៅបណ្ដាលប្រទេសមួយចំនួន។
យោងតាមអនុក្រឹត្យតែងតាំង ដែលចុះហត្ថលេខានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំរេចធ្វើការតែងតាំង មន្ត្រីក្របខណ្ឌក្រសួងការបរទេស ចំនួន១៣រូប ដោយក្នុងនោះ៤រូបតែងតាំងជាអគ្គកុងស៊ុល និង៩រូប តែងតាំងជាទីប្រឹក្សាអមស្ថានទូត។
ខាងក្រោមនេះ ជាអនុក្រឹត្យតែងតាំង មន្ត្រីក្រសួងការទេសទាំង១៣រូប ខាងលើ៖