(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល១សបា្តហ៍នេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ៖
* នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ។
* បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោម នៅបន្តទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ ។
* នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងក្នុងកម្រិតតិចតួច ។

២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ ។
* នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ។

៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* នៅចន្លោះថ្ងៃទី២៣-២៤ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រមានខ្យល់បក់ខ្លាំង និងរលក័សមុទខ្ពស់។
* នៅចន្លោះថ្ងៃទី២៥-២៩ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច៕