(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងពេល ឈប់សម្រាកក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្ត ទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពសុំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី»

ខាងក្រោមនេះ ជាសេចក្តីក្រើនរំលឹក ពីការការពារការចម្លងជំងឺកូវីដ-១៩ របស់លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២៖