(សៀមរាប)៖ ក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុលើកកម្ពស់សមត្ថភាពកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ។

ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងឱកាសដែលរដ្ឋមន្ត្រីការពារជាតិទាំង៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ ។

បើតាមទំព័រហ្វេសប៊ុករបស់ សម្តេចពិជ័យសេនា ទៀ​ បាញ់ បានឱ្យដឹងថា ការចុះហត្ថលេខារួមគ្នា០៣ប្រទេស រវាងកម្ពុជា-ឡាវ-វៀតណាម គឺលើកំណត់ហេតុលើកកម្ពស់សមត្ថភាពកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាននានា បានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលរៀបចំធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕