Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសគំនិតខ្លីម្នាក់ បម្រុងលោតសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចជួយទាន់ (Video Inside)

16-06-2016 13:03

(ពោធិ៍សាត់)៖ បុរសជាជាងកាត់សក់ម្នាក់ បានឡើងលើកំពូល អគារមន្ទីរពេទ្យខេត្តពោធិ៍សាត់ បម្រុងនឹងលោតសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ផ្ទះព្រៃ ជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ប៉ិរ ស៊ីផាន់ នាយប៉ុស្តិ៍ផ្ទះព្រៃ បានឱ្យដឹងថា បុរសគំនិតខ្លីខាងលើ មានឈ្មោះ ភី បូរិបូរ៉ា អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រោយពីបានជួយសង្គ្រោះរួចមក សមត្ថកិច្ចបាននាំបុរសជាជាងកាត់សក់ខាងលើ យកទៅសួរនាំនៅការិយាល័យគ្រឿងញៀនខេត្ត៕