(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ភោធ ដាក់ឱកាសជាផ្លូវការ អគារមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រុមការងាររបស់ហាងដូហ្វណាត់ គ្រីសស្ពី គ្រីម (Krispy Kreme) បានយកនំដូហ្វណាត់ចំនួន ៣០០ ទៅចែកជូនដល់អ្នកស្ម័គ្រចិត្តបរិច្ចាកឈាម និងអ្នករៀបចំកម្មវិធីទាំងអស់ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ពួកគាត់។
ការចែកជូននំដូហ្វណាត់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ទៅដល់អ្នកចូលរួមបរិច្ចាគឈាម គឺដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលបាន ស្ម័គ្រចិត្តចូលរួម ក្នុងការងារសង្គមដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើននាក់ ហើយនេះជាទង្វើមនុស្សធម៌ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។
នំដូហ្វណាត់ គ្រីសស្ពីគ្រីម (Krispy Kreme) បាននាំចូលដោយ ក្រុមហ៊ុន EFG ដែលជាជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន RMA Cambodia ដែលតែងតែចុះជួយរាល់សកម្មភាពមនុស្សធម៌ និងការងារសង្គមនានា សម្រាប់សង្គមជាតិទាំងមូល។
គួរបញ្ចាក់ផងដែរថា ដួហ្វណាត់ គ្រីសស្ពី គ្រីម (Krispy Kreme) ដែលជាដូហ្វណាត់រសជាតិថ្មី និងជាដូហ្វណាត់ដ៏ល្បីជាងគេនៅ សហរដ្ឋអាមេរិក បានដាក់លក់នៅប្រទេសកម្ពុជាយើងនេះ មានអស័យដ្ឋាន៖ ផ្ទះលេខ 217c, កែងផ្លួវ 51 និង 302 សង្កាត់ បឹងកេងកង ១។ សម្រាប់ការបញ្ចាទិញ៖ 023 880 880 ,Webside៖ https://www.krispykreme.com.kh និង Facebook: https://www.facebook.com/KrispyKremeCambodia ៕