(ភ្នំពេញ)៖ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបិទបញ្ចប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (១៥-១៦ មិថុនា) នេះ ទាំងព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីវៀតណាម បានសម្តែងទឹកព្រះទ័យ និងទឹកចិត្តសោមនស្សរីករាយខ្លាំង ចំពោះចំណងមិត្តភាពកម្ពុជា-វៀតណាម រយៈពេលជិត ៥ទស្សវត្សរ៍មកនេះ។
កម្ពុជា-វៀតណាម ក៏បានសន្យាពង្រឹងពូនជ្រុំចំណងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសភាគីទាំងគ្រោងនឹងប្រារព្ធ អបអរសាទរខួប ៥០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ឲ្យមហោឡារិក និងរៀបចំសកម្មភាព និងព្រឹត្តិការ ផ្សេងៗទៀត។
ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍កម្ពុជា-វៀតណាម នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម៖