Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣២នាក់

21-11-2022 18:24

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី, រក្សាទុក១ករណី, បើកបរក្រោមឥទ្ធិពល និងជួញដូរ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៦៣៧ករណី ឃាត់មនុស្ស ១៣,២០០នាក់ (ស្រី៨៣២នាក់)៕