Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដោយសារខ្វះខាតស្បៀងអាហារ ប្រជាជនវេណេស៊ុយអេឡា សម្រុកចូលប្លន់ទំនិញពីផ្សារទំនើប នាំឲ្យប៉ូលិសចាប់ខ្លួន

16-06-2016 12:21

(វេណេស៊ុយអេឡា)៖ ប្រជាជនវេណេស៊ុយអេឡា ៤០៨នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីការមានអំពើហិង្សា និងការលួចប្លន់ទំនិញគ្រប់ប្រភេទយ៉ាងអាណាធិបតេយ្យ នៅក្នុងរដ្ឋ Sucre ស្ថិតនៅ ភាគខាងជើងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

លោក Luis Acuna អភិបាលរដ្ឋ Sucre បានអំពាវនាវឲ្យ ឲ្យប្រជាជនទាំងអស់រក្សភាពស្ងប់ស្ងាត់ ក្រោយពីផ្សារទំនើប និងហាង ១៥កន្លែងស្ថិរនៅទីក្រុង Cumana របស់រដ្ឋនេះ ត្រូវបានមនុស្សជា ច្រើនចូលទៅលួច ឆក់ និងប្លន់យកទំនិញជាច្រើន ដូចជាចំណីអាហារ និងរបស់របរប្រើប្រាស់ ជាច្រើនប្រភេទទៀត។

គួរបញ្ជាក់ថា អ្នកដែលត្រូវបានប៉ូលិសចាប់ខ្លួនបាននៅហ្នឹងកន្លែងកើតហេតុនោះមានចំនួន ១០នាក់ ដែល ៨នាក់ក្នុងចំណោមនោះ ជាចោរលួចដោយឆ្លៀតឱកាសពេលចលាចល ដែលប្រជាជន រាប់រយនាក់ប្រមូលផ្តុំគ្នាតវ៉ារឿងទំនិញឡើងថ្លៃ ហើយបង្កជាអំពើហិង្សាជាមួយសមត្ថកិច្ច។ ដោយឡែក ពីរនាក់ទៀត ត្រូវបានប៉ូលិសអះអាងថាជាមុខសញ្ញាចាស់ ដែលធ្លាប់បង្កការចាប់ជម្រិត និងឆក់ប្លន់។

មិនត្រឹមតែរដ្ឋខាងលើនេះទេ គឺទូទាំងប្រទេសវេណេស៊ុយអេឡាតែម្តង កំពុងតែទទួលរងនូវវិបត្តិ ខ្វះខាត ចំណីអាហារ ស្របពេលដែលស្ថិរភាពនយោបាយ ក៏កំពុងស្ថិតនៅក្នុងភាពផុយស្រួយថែមទៀត៕

ដោយសារខ្វះខាតស្បៀងអាហារ ប្រជាជនវេណេស៊ុយអេឡា សម្រុកចូលប្លន់ទំនិញពីផ្សារទំនើប នាំឲ្យប៉ូលិសចាប់ខ្លួន