(ព្រៃវែង)៖ ក្រោយចប់កម្មវិធីប្រកាសតែងតាំង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ កំចាយមារ រួចមក នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអភិបាលរងខេត្តព្រៃវែង លោក អ៊ុំ វណ្ណា ដែលកំពុងមានជំងឺ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ក្រៅពីការផ្តាំផ្ញើ និងលើកទឹកចិត្តនោះ លោក ស សុខា បានចូលរួមឧបត្ថម្ភថវិកា ចំនួន១០០០ដុល្លារ ជូនលោក អ៊ុំ វណ្ណា សម្រាប់ការ ចំណាយផ្សេងៗ ប្រចាំថ្ងៃផងដែរ។
ជាមួយគ្នានេះ លោកបានជូនពរឲ្យឆាប់ជា ដើម្បីចូលរួមចំណែកបម្រើការងារជូនជាតិ និងប្រជាជនតទៅទៀត៕